Cambodia Entrepreneurship Day 2024 in Kampong Cham

សមាគមសហគ្រិនវ័យក្មេង កម្ពុជា សាខាខេត្តកំពង់ចាម សហការជាមួយនឹងបណ្តាញសហគ្រិនភាពសកលកម្ពុជា នឹងរៀបចំ "ទិវាសហគ្រិនភាពកម្ពុជា ២០២៤" ក្រោមប្រធានបទសំខាន់ៗរួមមាន "វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយដោយថាមវន្ត និង បរិយាបន្ន"
ដែលប្រព្រឹត្តិទៅនាថ្ងៃទី០៥ វិច្ឆិកា ២០២៤ វេលាម៉ោង ៨​ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅសាលប្រជុំ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋិកិច្ច UME ខេត្តកំពង់ចាម។
សូមលើកទឹកចិត្តសម្រាប់ម្ចាស់អាជីវកម្ម សហគ្រិន និង សិស្សនិស្សិត ក្នុងការចូលរួមក្នុងកម្មវិធីនេះ ដើម្បីទទួលបាននូវអត្តប្រយោជន៍ ដូចរៀបរាប់ដូចខាងក្រោម៖
១. កម្មវិធីនេះប្រមូលផ្តុំទៅដោយម្ចាស់អាជីវកម្ម សហគ្រិន និងសិស្សនិស្សិតជិត២០០នាក់
២. ការចែករំលែកបទពិសោធន៍ការ រកស៊ីពីសហគ្រិនឆ្នើមៗល្បី
៣.​ ទទួលបានឳកាសវិនិយោគពីបណ្តាសហគ្រិនចម្រុះវិស័យ
៤. ទទួលបានគំនិតល្អៗដើម្បីជម្រុញឳ្យអាជីវកម្មលោកអ្នករឹតតែរីកចម្រើន
សមាគមយើង មានសេចក្តីសោមនស្ស ក្នុងការផ្តល់បទពិសោធន៍ល្អៗជូនលោកអ្នក យើងសូមស្វាគមន៍លោកអ្នកដោយស្នាមញញឹម និងភាពកក់ក្តៅ។