Cambodia Entrepreneurship Day in Banteay Meanchey

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) និងស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍ រៀបចំ "ទិវាសហគ្រិនភាពកម្ពុជា ២០២៤" នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដាខេត្ត​ និងសាកលវិទ្យាល័យ និងនៅខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ "វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន"។
ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងនៅចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។
យោងតាមកម្មវិធីខាងលើ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ មានកិត្តិយសរៀបចំ "ទិវាសហគ្រិនភាពកម្ពុជា២០២៤" សម្រាប់ខេត្តបន្ទាយមានជ័យ
ក្រោមប្រធានបទ "វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន"។
ដែលនឹងគ្រោងសម្រាប់សមាសភាពចូលប្រមាណ 200 នាក់ ដែលមានទាំងម្ចាស់អាជីវកម្ម អាជីវករ បុគ្គលិកស្ថាប័ន និងនិស្សិត។
- កម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៤
- ពេលរសៀល ម៉ោង ១៣ :០០ ដល់ ម៉ោង ១៧:០០
- ទីតាំង៖ សាលប្រជុំ"ក" សាលាខេត្តបន្ទាយមានជ័យ
សូមត្រៀមខ្លួនដើម្បីចូលរួមអបអរសាទរ "ទិវាសហគ្រិនភាពកម្ពុជា ២០២៤" ទាំងអស់គ្នា