Cambodia Entrepreneurship Day in Kampot

«ជំនួបសហគ្រិនប្រមាណជាង ១០០នាក់ មកពីវិស័យផ្សេងៗនៅខេត្ត កំពត កែប និងតាមបណ្ដាស្រុក ដើម្បីអបអរក្នុងថ្ងៃទិវាសហគ្រិនភាពកម្ពុជា មកទទួលយកបទពិសោធន៍ និងគំនិតល្អៗដើម្បីជំរុញឱ្យអាជីវកម្មអ្នកកាន់តែរីកចម្រើន»។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត កែប មានកិត្តិយស សូមជម្រាបជូន សាធារណៈជន ម្ចាស់អាជីវកម្ម សហគ្រិន និងអាជីវករ សហគ្រាសធនតូច និងមធ្យម ឳ្យបានជ្រាបថានៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមមានកិត្តិយស ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រារព្ធពិធីអបអរ ក្នុងទិវាសហគ្រិនភាពកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ៖ "វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន"។
សូមលើកទឹកចិត្តសម្រាប់ម្ចាស់អាជីវកម្ម សហគ្រិន ក្នុងស្រុក ក្នុងតំបន់ ពិសេសតំបន់កំពត កែប ក្នុងការចូលរួមក្នុងកម្មវិធីនេះ អត្តប្រយោជន៍នឹងទទួលបានយើងសូមរៀបរាប់ដូចខាងក្រោម៖
១. កម្មវិធីនេះប្រមូលផ្តុំទៅដោយម្ចាស់អាជីវកម្ម សហគ្រិនប្រមាណ១០០នាក់មកចូលរួម
២. ការចែករំលែកបទពិសោធន៍ការស៊ីពីសហគ្រិនឆ្នើមៗ
៣.​ ទទួលបានឳកាសវិនិយោគពីបណ្តាសហគ្រិនចម្រុះវិស័យ
៤. ទទួលបានគំនិតល្អៗដើម្បីជម្រុញឳ្យអាជីវកម្មលោកអ្នករឺតតែរីកចម្រើន
យើងសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត កែប មានសេចក្តីសោមនស្ស ក្នុងការផ្តល់បទពិសោធន៍ល្អៗជូនលោកអ្នក យើងសូមស្វាគមន៍លោកអ្នកដោយស្នាមញញឹម និងភាពកក់ក្តៅ។
តើលោកអ្នកបានត្រៀមខ្លួនរួច ឬនៅសម្រាប់ការចូលរួមជាមួយយើង?