Cambodia Entrepreneurship Day 2024 in Battambang

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយ អង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា ចូលរួមអបអរសាទរទិវាសហគ្រិនភាពសកលកម្ពុជា ដោយនឹងរៀបចំទិវាសហគ្រិនភាពកម្ពុជា ២០២៥ លើកទី១៣ ក្រោមប្រធានបទ៖ “ទស្សនៈវិស័យ ២០៣០៖ វិនិយោគ ដើម្បីអនាគត” ការពង្រឹងភាពអង់អាចដល់សហគ្រិនភាពតាមរយៈ ការអភិវឌ្ឍន៍ប្រពន្ធអេកូ និងជំនាញសម្រាប់អនាគត។
កម្មវិធីនេះមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់បើកកម្មវិធីដោយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
នៅថ្ងៃទី ១២ វិច្ឆិកា ២០២៥
ទីតាំង៖ សាលាអន្តរជាតិ រ៉េនទ្រី
ចាប់ពីម៉ោង ១៖៣០ ព្រឹក ដល់ ៥ ល្ងាច
ទិវាសហគ្រិនភាពត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំពីឆ្នាំ២០១៣មក ដោយមានការគាំទ្រ និងសហការពីស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍សំខាន់ៗជាច្រើន។ព្រឹត្តិការណ៍នេះនឹងប្រមូលផ្ដុំសហគ្រិន ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគជាច្រើនរូប ប្រមាណ ២០០ នាក់ ពីវិស័យផ្សេងៗ ដើម្បីជួបជុំ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិអាជីវកម្ម។