Cambodia Entrepreneurship Day 2025 in Preah Sihanouk

វាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ “កាលានុវត្តភាព និងទិសដៅវិនិយោគ សម្រាប់អនាគត”
កម្មវិធី ទិវាសហគ្រិនភាពកម្ពុជា (CED 2025) ជាវេទិកាដ៏សំខាន់មួយដើម្បីអបអរសប្តាហ៍សហគ្រិនភាពសកល កម្ពុជា​ សម្រាប់សហគ្រិន យុវសហគ្រិន និងអ្នកចាប់ផ្តើមអាជីវកម្ម ដើម្បីបង្កើតឱកាសចំណេះដឹង ចែករំលែកបទពិសោធន៍ និងពង្រឹងបណ្តាញទំនាក់ទំនងអាជីវកម្ម។
កម្មវិធីនេះមានគោលបំណងលើកកម្ពស់សហគ្រិនភាព ឧស្សាហកម្មច្នៃប្រឌិត និងការវិនិយោគជាសក្តានុពល សម្រាប់សេដ្ឋកិច្ចនាពេលអនាគត។
ក្រោមទស្សនៈឆ្នាំ ២០៣០៖ “វិនិយោគ ដើម្បីអនាគត” កម្មវិធីនេះនឹងផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការស្វែងយល់អំពីទិសដៅអភិវឌ្ឍអាជីវកម្ម ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការរួមចំណែកក្នុងការកសាងប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន។ 🇰🇭
កាលបរិច្ឆេទ៖ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥
ម៉ោង៖ ៨ ព្រឹក ដល់ ១២ ថ្ងៃត្រង់
ទីតាំង៖ សណ្ឋាគារស៊ីប្រ៊េស ខេត្តព្រះសីហនុ
សូមអញ្ជើញសហគ្រិន និងអ្នកអាជីវកម្មទាំងអស់ ចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ ដើម្បីជាផ្នែកមួយនៃការវិនិយោគអនាគត និងការរីកចម្រើនសហគមន៍អាជីវកម្មកម្ពុជា។