GEW Cambodia 2026 in Battambang

ជួបជាមួយវាគ្មិនកិត្តិយសទាំងអស់ក្នុងកម្មវិធី «ទិវាសហគ្រិនភាពកម្ពុជា ២០២៦» (Cambodia Entrepreneurship Day 2026)

ក្រោមប្រធានបទ «ភាពធន់តាមរយៈនវានុវត្តន៍៖ សហគ្រិនភាពសម្រាប់អនាគត» វេទិកានេះនឹងនាំមកនូវការចែករំលែកនូវទស្សនៈ បទពិសោធន៍ និងមេរៀនជាក់ស្តែងពីវាគ្មិនកិត្តិយស ដើម្បីឆ្លុះបញ្ចាំងពីតួនាទីនៃនវានុវត្តន៍ក្នុងការពង្រឹងភាពធន់ បង្កើតឱកាសថ្មីៗ និងជំរុញការរីកចម្រើននៃវិស័យសហគ្រិនភាពនៅកម្ពុជា។

វាគ្មិនកិត្តិយស៖

១. ឧកញ៉ា ឡាយ គឹមសួរ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា

២. ឧកញ៉ា ហុង ស៊ីថា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបាត់ដំបង

៣. លោកស្រី សួស ស៊ីណាត ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ខេត្តបាត់ដំបង

អ្នកសម្របសម្រួល៖ លោក ចែម ធនិន អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ខេត្តបាត់ដំបង

កាលបរិច្ឆេទ៖ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦

ទីតាំង៖ សណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង

ម៉ោង៖ ៨:០០ នាទីព្រឹក ដល់ម៉ោង ១២:០០ នាទីថ្ងៃត្រង់