កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ២០២១
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ(CYEA) ២០២១ រៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការបណ្ដាញសហគ្រិនភាពសកលកម្ពុជា (GEN CAMBODIA) ក្រោមការសហការគាំទ្រថវិកាពីសហគ្រិនខ្មែរ (KE)។
Molika
Veng
16 Jul 2021

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ២០២១ ចាប់ផ្តើមទទួលពាក្យហើយ!
សូមអញ្ជើញសហគ្រិនកម្ពុជាទាំងអស់ ដែលមានអាជីវកម្មនៅភ្នំពេញ ឬតាមបណ្តាខេត្តនានាអញ្ជើញដាក់ពាក្យចូលរួមប្រកួតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១២ សីហា ឆ្នាំ២០២១ ដើម្បីមានឱកាសក្លាយជាជ័យលាភីប្រចាំឆ្នាំ២០២១។

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ(CYEA) ២០២១ រៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការបណ្ដាញសហគ្រិនភាពសកលកម្ពុជា (GEN CAMBODIA) ក្រោមការសហការគាំទ្រថវិកាពីសហគ្រិនខ្មែរ (KE)។
កម្មវិធីផ្សព្វផ្សាយព័ត៌មានអនឡាញ (virtual information sessions) 
•  លើកទី១៖ ថ្ងៃទី ២១ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តកណ្តាល ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ
•  លើកទី២៖ ថ្ងៃទី២២ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តសៀមរាប និងខេត្តកំពង់ធំ
•  លើកទី៣៖ ថ្ងៃទី២៣ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ
កម្មវិធីនឹងធ្វើឡើងនៅរៀងរាល់ម៉ោង ៩ ដល់ម៉ោង ១១ព្រឹក តាមរយៈ ZOOM។
*បញ្ជាក់៖ សម្រាប់សហគ្រិនដែលមិនស្ថិតនៅខេត្ត-រាជធានី ដែលមិនបានរៀបរាប់ខាងលើក៏អាចចុះឈ្មោះចូលរួមបានដែរ។
**ចុះឈ្មោះចូលរួម និង អានព័ត៌មានបន្ថែមតាមរយៈ https://bit.ly/CYEA2021

ប្រវត្តិនៃកម្មវិធី៖ ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានរៀបចំឡើងដំបូងនៅក្នុងឆ្នាំ២០១៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា (JCI) និងមានការចូលរួមគាំទ្រពីក្រសួងពាណិជ្ជកម្ម និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជួយលើកកម្ពស់សហគ្រិនភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចម្រាញ់យកសហគ្រិនឆ្នើមជាគំរូដល់សហគ្រិនទាំងអស់ និងការលើកតម្កើងនូវភាតរភាពរបស់សហគ្រិនឆ្នើមទាំងនោះ ទៅកាន់ពិភពលោក។

Molika Veng

Program Manager | Global Entrepreneurship Network Cambodia

Thoeun Chanthy

Project Assistant | Global Entrepreneurship Network Cambodia